Posted on Leave a comment

តើពាក្យ «សោម» មានន័យដូចម្ដេច ?


សោម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ព្រះចន្ទ្រ; ព្រះបាទកុវេរៈ; ព្រះសិវៈ; អាកាស; ខ្យល់; ឈ្មោះទឹកអម្រឹតរបស់ពួកទេវតា ។ល។ ឈ្មោះវល្លិមួយប្រភេទ មានមើមស្រដៀងនឹងមើមស្ពៃ, សម្រាប់ស្ងោរយកទឹកប្រើជាថ្នាំត្រជាក់
ឧទាហរណ៍៖ មើមសោម, ទឹកសោម ។

                    ឈ្មោះឈើមួយប្រភេទ មាននិយាយក្នុងលទ្ធិព្រាហ្មណ៍ថា ពួកព្រាហ្មណិកយកសំបកឬស្លឹកមកស្ងោរ ឬក៏ធ្វើដោយបែបណា ដឹងមិនប្រាកដ ប្រើផឹកក្នុងយញ្ញពិធី ។
ឈ្មោះផ្ដៅមួយប្រភេទដើមធំវែង ច្រើនដុះនៅព្រៃភ្នំ, គេកាត់យកចុងមកសកប្រើជាបន្លែឬស្រុសធ្វើរបោយ។
ឧទាហរណ៍៖ ផ្ដៅសោម, សម្លចុងសោម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply