សោបាន
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ជណ្ដើរ; បង្អោង ( បា. ប្រើជា សោបាណ ក៏មាន; ព. កា. ឬ រ.ស. ); ព. កា. ថា
ឧទាហរណ៍៖ ស្ដេចស្ដែងទ្រង់បាន ឡើងតាមសោបាន ចូលថ្កានប្រាសាទ រាជកញ្ញា ប្រសើរស្អាងស្អាត សម្រាលព្រះបាទ ពុំឲ្យឮសូរ។
នាគសោបាន ជណ្ដើរមានរូបនាគ ( ជណ្ដើរនាគ )
ឧទាហរណ៍៖ លុះហែសពរាជា មកដល់នាមេរុដ្ឋាន មាននាគសោបាន គេបានយោងព្រះសពឡើង ។ តម្កល់លើបញ្ចា ដ៏ថ្លៃថ្លារុងរឿងថ្កើង មន្ត្រីសឹងកាន់គ្រឿង សក្ការៈថ្វាយព្រះសព ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖