សោត
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝ្រោត្រ ) ត្រចៀក ។ សោតទ្វារ ទ្វារត្រចៀក ( ត្រចៀកជាទ្វារចូលនៃសំឡេង ) ។ សោតប្បសាទ ( —ត័ប-ប៉ៈសាត ) ប្រសាទរបស់ត្រចៀក ។ សោតវិញ្ញាណ សេចក្ដីដឹងដែលកើតឡើងអាស្រ័យសំឡេងមកប៉ះនឹងសោតប្បសាទ ។ សោតសម្ផស្ស ( —សំ-ផស់ ) ការប៉ះពាល់សំឡេងដោយសោតប្បសាទ ( ម. ព. សម្ផស្ស ផង ) ។ សោតាយតនៈ ( —យ៉ៈតៈនៈ; បា. < សោត + អាយតន ) អាយតនៈ គឺត្រចៀក, ត្រចៀកដែលជាអាយតនៈមួយ ក្នុងអាយតនៈទាំង៦។ល។
👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ឯ, រីឯ; ទៀត; ចំណែកឯ, ចំណែកខាង; ដូច្នោះ; ក៏ដែរ,ក៏ដោយ
ឧទាហរណ៍៖ សោតណា យ៉ាងណាក៏ដោយ : តាមតែសោតណាចុះ ! តាមតែយ៉ាងណាក៏ដោយចុះ !។
សោតសឹង ឬ សោតសឹងតែ សុទ្ធសឹង ឬ សុទ្ធសឹងតែ ។
ឧទាហរណ៍៖ សោតសឹងព្រៃស្បាត, សោតសឹងតែផ្លែខ្ចីៗ (ព.កា.) ។
សោតឯ ចំណែកឯ ។
ឧទាហរណ៍៖ សោតឯបងខ្ញុំក៏ដែរ…។
បើពុំនោះសោត បើមិនដូច្នោះទេ ។
ឧទាហរណ៍៖ បើពុំនោះសោតក្រែងតែគាត់មានធុរៈអ្វីជាទម្ងន់ ។
បើមិនទេសោត បើមិនមែនដូច្នោះទេ ។
ឧទាហរណ៍៖ បើមិនទេសោត ឲ្យហៅវាមកសួរចុះ! ។
ពុំនោះសោត មួយទៀត
ឧទាហរណ៍៖ ពុំនោះសោតត្រូវឲ្យដឹងដំណឹងទៅខ្ញុំបាន៥ថ្ងៃមុន ។
ពុំនោះសោតត្រូវឲ្យដឹងដំណឹងទៅខ្ញុំបាន៥ថ្ងៃមុន ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖