សោច
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សុចិ, ឧ > ឱ គឺ សុ > សោ; សំ. ឝុចិ “បរិសុទ្ធិ, សេចក្ដីស្អាត, ការហ្មត់ចត់ត្រឹមត្រូវ” ) ខ្មែរច្រើនប្រើពាក្យនេះជាសម្ដីសាមញ្ញ សំដៅន័យថា “ហេតុ, ការណ៍, ការខុសត្រូវ, ការសមនិងពុំសម, កិច្ចការរាក់ជ្រៅ” ដោយមានពាក្យបដិសេធថា “មិនដឹង, ពុំដឹង, ឥតដឹង” រៀងពីខាងដើមជាដរាប។
ឧទាហរណ៍៖ កុំជឿវា, វាឥតដឹងសោចអីទេ; អាក្មេងមិនដឹងសោច ! ; យី ! គាត់នេះ ឥតដឹងសោចិ៍អីសោះតែម្ដង ! ( ប្រើចំពោះតែជាសម្ដីទ្រគោះមើលងាយឬសិ្នទ្ធស្នាលឥតក្រែងខ្លាចចិត្តគ្នា )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖