Posted on Leave a comment

តើពាក្យ «សោក» មានន័យដូចម្ដេច ?


សោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. ឝោក ) សេចក្ដីឈឺផ្សាចិត្ត; សេចក្ដីសង្រេង; សេចក្ដីស្ដាយស្រណោះ ឬ ស្ដាយអាល័យ ។
ឧទាហរណ៍៖ មានសោក, រម្ងាប់សោក ។ ខ្មែរប្រើជា កិ. ក៏មាន “ស្ដាយស្រណោះ, ស្ដាយអាល័យ” : សោកកូនដែលស្លាប់, សោកទ្រព្យដែលលាញ ( ព. កា. ប្រើជា សោកា ក៏មាន ) ។ យំសោក យំស្ដាយស្រណោះ។ សោយសោក ទទួលរងសេចក្ដីស្ដាយស្រណោះ ។ សោកសៅ ឬ សៅសោក សោកទាល់តែសៅសម្បុរ, សោកសង្រេង, សោកជ្រប់ខ្លាំង ។ ល ។ ( ម. ក្នុង ព. ស្ដាយ ផង ) ។

                      ឈ្មោះឈើមួយប្រភេទ ស្លឹកខ្ចីសម្បុរសភាវ ផ្កាសម្បុរក្រហមប្រឿង ក្លិនស្រដៀងនឹងផ្កាអម្ពិល, ស្លឹកខ្ចីប្រើជាអន្លក់បាន, ផ្កាប្រើស្លម្ជូរឬជ្រក់បាន។
ឧទាហរណ៍៖ ដើមសោកជាឈើមានលំអ គួរដាំក្នុងវត្តអារាម ( បា. អសោក; គួរហៅតាមនាមនេះវិញ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply