សេះពាក់បង្កង់
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វចតុប្បាទមួយប្រភេទ រូបស្រដៀងនឹងសេះ តែមាឌតូចជាងសេះ ខ្នងអ៊ែនបន្តិច ដងកន្ទុយស្រុង សម្បុរលាយឆ្នូតៗ ជាបង្កង់ពេញខ្លួន, មានដើមកំណើតនៅប្រទេសអាហ្វ្រិក, គេច្រើននាំយកមកលេងនដកីឡាឬលេងល្ខោនសត្វ ( សៀរក៏ Cirque ) នៅប្រទេសកម្ពុជាមួយដងមួយកាល ( បារ. ហៅ ហ៊ែ្សប្រិ៍ Zébre, ជាពាក្យអាហ្រ្វិក័ងជាតិ កុងគ្ហោលេស៍ Congolais )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖