សេស
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំណល់; របស់ជាដែល ។
ឧទាហរណ៍៖ អស់រលីងឥតមានសេស; ភិក្ខុ, សាមណេរ ត្រូវធ្វើកន្សែងត្រៃចីវរឲ្យគត់គូកុំឲ្យមានសេស ( តាមលំអានព្រះវិន័យ )។
ខ្មែរប្រើជា កិ. ក៏មាន “សល់” ។
ឧទាហរណ៍៖ សេសមួយ សល់មួយ ។ សេសសល់ ដែលសល់ពីគេ : អាហារសេសសល់ ។ សេសសូន្យ ( —សូន ) សល់សូន្យ ( ០ ) នេះ ( ព. ហ. ) ។ ល ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ឝេឞ ) ដែលសល់; ដែលឥតគូ។
ឧទាហរណ៍៖ របស់សេស, លេខសេស។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖