សេវាកម្មប្រព័ន្ធអេកូឡូស៊ី
👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ដំណើរការប្រព័ន្ធអេកូឡួស៊ី មុខងារនានាដែលមានតម្លៃជារួបិយវត្ថុ ឬមិនមែនរូបិយវត្ថុសម្រាប់បុគ្គលម្នាក់ៗ ឬសង្គមទាំងមូល ដែលមានចំនួន៤ប្រភេទគឺ ទី១ សេវាកម្មគាំទ្រ ដូចផលិតភាព ឬការថែទាំជីវៈចម្រុះ ទី២ សេវាកម្មផ្ដល់ឲ្យដូចជាចំណីអាហារ សារធាតុសរសៃ ត្រី ទី៣ សេវាកម្មកំណត់ដូចជានិយ័តកម្មអាកាសធាតុ ឬការស្រូបកាបូន និងទី៤ សេវាកម្មវប្បធម៌ ដូចជា ទេសចរណ៍ជំនឿខាងព្រលឹងវិញ្ញាណ និងសោភណភាព។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖