Posted on Leave a comment

តើពាក្យ «សេវនៈ» មានន័យដូចម្ដេច ?


សេវនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សេវន ឬ —នា; សំ. សេវន ) ការសេពគប់, ការគប់រក, ការរាប់រក, ការរាប់រកយកជាគ្នា; ការជិតដិតស្និទ្ធស្នាល
ឧទាហរណ៍៖ សេវនៈជាធម្មជាតនាំឲ្យដោយតាម ។

                     សេវនធម៌ ធម៌សេពគប់, ដំណើរាប់រកយកជាគ្នា ។ សេវនភាព ភាវៈឬដំណើរសេពគប់ ។ ល ។ ពាក្យកាព្យប្រើជា សេវ័ន ក៏បាន, ដូចជាកាព្យថា
ឧទាហរណ៍៖ ពាលសេវ័ន រមែងតែងភ័ន្ដ គំនិតតាមពាល ប្រព្រឹត្តទុច្ចរិត មានចិត្តរង្គាល រង្គំរោលរាល ដោយទុក្ខរង្គើ ។ បណ្ឌិតសេវ័ន រមែងគ្រប់គ្រាន់ ដោយក្ដីអើពើ ស្អប់ខ្ពើមទុច្ចរិត មិនស្បិតចង់ធ្វើ ទោះប៉ះពាល់លើ ក៏ផាត់ចេញបាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply