សេវកៈ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សេវក ) អ្នកបម្រើ, អ្នកចាំទទួលការបម្រើ, អ្នកគាល់បម្រើ; បរិវារ ។
ឧទាហរណ៍៖ ពួកសេវ័ក។
បើស្រ្តីជា សេវិកា ។ សេវកជន មនុស្សអ្នកបម្រើ ។ សេវកបុរស បុរសអ្នកចាំទទួលការបម្រើ ( ក្នុងក្រសួងឬក្រុមរាជការនីមួយ ) ។ សេវកយោសិត ឬ សេវិកា ស្រ្តីអ្នកចាំទទួលការបម្រើ, ស្រ្តីអ្នកបម្រើ ។ សេវកាមាត្យ ( —ម៉ាត; សំ. សេវក + អមាត្យ ) មន្ត្រីអ្នកគាល់បម្រើព្រះរាជា, មន្រ្តីក្នុងព្រះរាជសំណាក់, ខ្ញុំរាជការជិតព្រះអង្គ ( ហៅ រាជសេវ័ក ឬ រាជសេវកាមាត្យ ក៏បាន ) ។ ល ។ ព. កា.
ឧទាហរណ៍៖ រាជសេវ័ក យកចិត្តទុកដាក់ បម្រើក្សត្រិយ៍ក្សាន្ដ រមែងមានយស ខ្ពង់ខ្ពស់ពុំខាន ព្រោះហេតុទ្រង់បាន សង្កេតចរិយា ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖