Posted on Leave a comment

តើពាក្យ «សម្ពាធ» មានន័យដូចម្ដេច ?


សម្ពាធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផលកម្លាំងផ្ទប់នៃសន្ទនីយវត្ថុលើវត្ថុណាមួយ ឬលើផ្ទៃដែលទុកជាឯកភាព ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ចង្អៀត; ដែលជ្រៀតបៀត; ដែលញាត់ញៀតថ្ដែថ្ដុក
ឧទាហរណ៍៖ ទីសម្ពាធ ទីចង្អៀត ។

                  បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សំ-ពាធៈ, ដូចជា សម្ពាធកោដ្ឋ កោដ្ឋ, ជង្រុក, បន្ទប់ចង្អៀត ។ សម្ពាធគ្រឹះ ផ្ទះចង្អៀត ។ សម្ពាធចិត្ត ចិត្តចង្អៀតចង្អល់; ចិត្តដែលគិតជ្រៀតបៀតគេ ។ សម្ពាធដ្ឋាន ទីចង្អៀត; អវយវៈកំបាំង ។ សម្ពាធបថ ឬ —មគ្គ, —មាគ៌ា ( —បត់ ឬ —ម័ក, —មារគា ) ផ្លូវចង្អៀត ។ សម្ពាធប្រាប្ដ (—ប្រាប) ដែលដល់នូវសេចក្ដីចង្អៀតចិត្ត; អ្នកដែលកំពុងតប់ប្រមល់ចិត្ត ។ សម្ពាធរច្ឆា ច្រកឬប្រហប់ចង្អៀត ។ សម្ពាធាវាស ( < សម្ពាធ + អាវាស ) អាវាស, លំនៅ ចង្អៀត ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply