សេព
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. សេវ; វ > ព ) នៅ, អាស្រ័យ, អាស្រ័យនៅ, រាប់រក, រាប់រកយកជាគ្នា, គប់រក; ប្រព្រឹត្ត; ប្រតិបត្តិ; ប្រើប្រាស់; បរិភោគ; ផឹក,រួមបវេណី ។ សេពគប់ គប់រកយកជាគ្នា ។ សេពមេថុនធម្ម ឬ សេពសន្ថវៈ រួមបវេណី ។ សេពសម ( —សំ ) រួមគំនិតជាមួយ; រួមរ័ក្ស ។ សេពសមគប់ គប់រកយកជាគ្នាដោយរួមចិត្តគំនិតជាមួយ ។ សេពសុរា ផឹកសុរា ។ ល ។ ( ម. ព. សោយ ផង )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖