Posted on Leave a comment

តើពាក្យ «សេនាសនៈ» មានន័យដូចម្ដេច ?


សេនាសនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សេនាសន < សេន “ទីដេក” + អាសន “ទីអង្គុយ” សំ. ឝន្យាសន < ឝន្យ + អាសន ) ទីដេកនិងទីអង្គុយ
ឧទាហរណ៍៖ ទាយកធ្វើសេនាសនៈប្រគេនសង្ឃ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា សេនាសន អ. ថ. —សៈន៉ៈ; ដូចជា សេនាសនទាន ការឲ្យសេនាសនៈ, សេនាសនៈជាអំណោយ។

                      សេនាសនប្បច្ច័យ សេនាសនៈជាគ្រឿងអាស្រ័យ គឺទីដេកទីអង្គុយសម្រាប់បព្វជិតប្រើប្រាស់ ( សរសេរជា សេនាសនបច្ច័យ ក៏បាន ) ។ សេនាសនបរិភោគ ការប្រើប្រាស់សេនាសនៈ ( នៃបព្វជិត ) ។ សេនាសនភណ្ឌ ( —ភ័ន ) គ្រឿងសម្រាប់សេនាសនៈ; របស់សម្រាប់ដេកនិងសម្រាប់អង្គុយ ។ សេនាសនសប្បាយ ការមានទីដេកនិងទីអង្គុយស្រួល, ការមានលំនៅស្រួល ។ សេនាសនានិសង្ស ( បា. សេនាសន + អានិសំស ) អានិសង្សដែលបានមកពីការឲ្យនូវសេនាសនៈ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply