សេនាង្គ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. < សេនា + អង្គ) អង្គ, ចំណែក នៃកងទ័ពជើងគោក ។ តាមរបៀបក្នុងបុរាណសម័យចាត់ជា ៤ ពួកគឺ ១-កងទ័ពដំរី (ហៅ ហត្ថានីក); ២-កងទ័ពសេះ (ហៅ អស្សានីក); ៣-កងទ័ពរថ ឬ រទេះ (ហៅ រថានីក); ៤-កងទ័ពថ្មើរជើង (ហៅ បត្តានីក); រួមទាំង ៤ ពួកនេះហៅ សេនាង្គ ឬ ចតុរង្គសេនា ឬ ក៏ហៅថា កងទ័ពមួយវាហិនី ក៏បាន (ម. ព. អនីកលក្ខណៈ និង វាហិនី ផង) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖