Posted on Leave a comment

តើពាក្យ «សេតម្ពរ» មានន័យដូចម្ដេច ?


សេតម្ពរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សេត “ស” + អម្ពរ “សំពត់, សម្លៀក, សំពត់ស្លៀកដណ្ដប់”; សំ. ស្វេត + អម្ពរ > ស្វេតម្ពរ ) សំពត់ស, សំពត់ស្លៀកដណ្ដប់មានព័ណ៌ស ។ អ្នកដែលប្រកាន់ស្លៀកដណ្ដប់ចំពោះតែសំពត់មានព័ណ៌ស តមមិនប្រើប្រាស់សំពត់ព័ណ៌ឯទៀត; អ្នកស្លៀកដណ្ដប់សកាន់សីល ( ព. កា. )។
ឧទាហរណ៍៖ ពួកសេតម្ពរ កាន់សីលសង្វរ និងធម៌សុចរិត លះបង់អំពើ ដែលទាញនាំចិត្ត ឲ្យលង់គំនិត ប្រព្រឹត្តធម៌ខ្មៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply