Posted on Leave a comment

តើពាក្យ «សេដ្ឋី» មានន័យដូចម្ដេច ?


សេដ្ឋី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝ្រេឞ្ឋិន៑ ) អ្នកមានទ្រព្យឧត្ដម, អ្នកមានទ្រព្យច្រើន, អ្នកមានធំ (បើស្ត្រីជា សេដ្ឋិនី) ។ តាមប្រពៃណីក្នុងសម័យបុរាណ, ទោះបីអ្នកមានទ្រព្យច្រើនអម្បាលម៉ានក៏ដោយ បើមិនមានសញ្ញាបត្រ ឬស្វេតច្ឆត្រ ដែលព្រះរាជាឬរដ្ឋបាលតាំងទេ នឹងហៅថា សេដ្ឋី ពុំបានឡើយ ។ សេដ្ឋីកូល ( បា. សេដ្ឋិកុល ) ត្រកូលសេដ្ឋី ។ សេដ្ឋីឆត្រ ( បា. សេដ្ឋិច្ឆត្ត; សំ. ឝ្រេឞ្ឋិច្ឆត្រ ) ស្វេតឆត្រសម្រាប់យសស័ក្ដិជាសេដ្ឋី ( ដោយព្រះរាជាទ្រង់ព្រះរាជទាន ឬដោយមានព្រះរាជានុញ្ញាត ) ។ សេដ្ឋីធីតា ( —ដា; បា. សេដ្ឋិ— ) កូនស្រីរបស់សេដ្ឋី ។ សេដ្ឋីបុត្ត ( បា. សេដ្ឋិ— ) កូនប្រុសរបស់សេដ្ឋី។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply