សេដ្ឋ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ឝ្រេឞ្ឋ ) ប្រសើរផុត; ប្រសើរលើសលន់; ឧត្ដម, ឧដុង្គឧត្ដម, ខ្ពង់ខ្ពស់ ។ សេដ្ឋកម្ម ឬ សេដ្ឋកិច្ច ការឬកិច្ចការប្រសើរផុត; មុខរបរដ៏ឧត្ដម, មុខការរបរដែលមានប្រយោជន៍ដ៏សំខាន់ក្នុងប្រទេសនីមួយៗ ។
ឧទាហរណ៍៖ សេដ្ឋកិច្ចជាតិ ។
សេដ្ឋការ អ្នកធ្វើសេដ្ឋកម្មឬសេដ្ឋកិច្ច ( បើស្រ្តីប្រើជា សេដ្ឋការិកា ) ។ សេដ្ឋធន ( —ធន់ ) ទ្រព្យឧត្ដម ។ សេដ្ឋពាណិជ អ្នកជំនួញឯក ។ សេដ្ឋភណ្ឌ ( —ភ័ន ) របស់ឧត្ដម ។ ល ។ សេដ្ឋា, សេដ្ឋោ, សេដ្ឋំ ( សេត-ឋ័ង ) ប្រសើរផុត ( ព. កា. ) ។
ឧទាហរណ៍៖ បុរសសេដ្ឋោ ស្រ្តីសេដ្ឋា នៅក្នុងរដ្ឋណា រដ្ឋនោះសេដ្ឋំ អាចជួយសព្វគ្រប់ ទប់រដ្ឋឲ្យខ្លាំង ពុំសូវមានខ្មាំង ហ៊ានមើលងាយឡើយ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖