Posted on Leave a comment

តើពាក្យ «សេកសក» មានន័យដូចម្ដេច ?


សេកសក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៣៣-៣៧ ស.ម។ ឈ្មោលៈ ទ្រូវពណ៌ផ្កាឈូកចាស់ បំពង់កពណ៌ខ្មៅ និងមានឆ្នូតពណ៌ខ្មៅលើថ្ងាស។ ញីៈ ទ្រូវក្រហមដូចឈ្មោលដែរ តែចំពោះខ្មៅ។ ទីជំរកៈ ព្រៃល្បោះ ដំណុះព្រៃក្មេង និងតំបន់កសិកម្ម។ ជីវសាស្ត្រៈ ច្រើនហើរជាហ្វូងធំៗ គំរាមកំហែងដោយសារការចាប់យកមកចិញ្ចឹម។ របាយៈ វត្តមានពេញមួយឆ្នាំ សំបូរគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ ធ្នូ ដល់ មេសា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply