សេក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីពួកមួយ សម្បុរបៃតង ចំពុះខ្លីខុប, មាន ៣ ប្រភេទគឺ សេកសោម សេកមាឌធំ ចំពុះក្រហម; សេកយារ សេកមាឌប៉ុនសេកសោមតែចំពុះខ្មៅ; សេកអាត់ សេកមាឌតូច ចំពុះខ្មៅ ( អ្នកស្រុកខ្លះហៅ សេកក្រិច, ខ្លះហៅសេកក្រិស “សេកតូច” ); សេកទាំង៣ប្រភេទនេះសុទ្ធតែស៊ីគ្រាប់ធញ្ញជាតិនិងផ្លែឈើ, គ្រាប់ឈើជាចំណី។
( សំ. បា. សេក ) ការស្រោចទឹក; ការប្រោះព្រំ, ការជជុះរលាស់ ។ ខ្មែរប្រើជា កិ. សំដៅសេចក្ដីថា “សូត្រមន្ដអាគមប្រសិទ្ធីឲ្យពូកែ” (តាមទម្លាប់ច្រើនសរសេរ សែក ជាង)។
ឧទាហរណ៍៖ សែកមន្ដ, សែកអាគម, សែកគាថាដាស់ដើមថ្នាំ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖