សៀវភៅបន្ទុក
👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, គយ, ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ឯកសារកំណត់យ៉ាងច្បាស់លាស់ នូវចំណុចសំខាន់ៗអំពីតំបន់ភូមិសាស្ត្រ នៃការផលិត លក្ខខណ្ឌនៃការផលិត និងដំណើរការត្រួតពិនិត្យគុណភាព ទំនិញសម្គាល់ភូមិសាស្ត្រជាដើម ដែលចងក្រងឡើងដោយអ្នកដាក់ពាក្យស្នើសុំ។ ២. លិខិតកំណត់គោលការណ៍និងលក្ខខណ្ឌបច្ចេកទេសដែលត្រូវអនុវត្តក្នុងការធ្វើអាជីវកម្មព្រៃឈើ និងរបបទទួលខុសត្រូវរបស់អ្នកទទួលព្រៃគុប សំដៅធានាតុល្យភាពរវាងការធ្វើអាជីវកម្ម ការបន្តពូជឈើ ការការពារព្រៃ និងការសន្សំសំចៃឈើ។ ៣. លក្ខខណ្ឌអនុវត្តចំពោះអ្នកកាន់វិញ្ញាបនបត្រវិជ្ជាជីវៈ និងអ្នកកាន់អាជ្ញាបណ្ណដែលក្រសួងបានកំណត់ដោយអនុលោមតាមប្រកាសនេះ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖