Posted on Leave a comment

តើពាក្យ «សើន» មានន័យដូចម្ដេច ?


សើន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឋានខ្ពស់ស្រឡះកដោយឥដ្ឋជាដើម សម្រាប់អុជភ្លើងបំភ្លឺជាគ្រឿងចំណាំជ្រុងជ្រោយទន្លេ ឬសមុទ្រ កុំឲ្យអ្នកដំណើរជើងទឹកវង្វេងផ្លូវក្នុងវេលាយប់ ឬសម្រាប់ឡើងថ្កោលមើលដំណើរចេញចូលនៃអ្នកនាំទំនិញរំលងគយ ឬក៏សម្រាប់ឡើងថ្កោលមើលដំណើរលបចូលមកនៃពួកបច្ចាមិត្ត។
ឧទាហរណ៍៖ នៅជ្រោយចង្វាកាលពីដើមមានសើនមួយកដោយឥដ្ឋធំខ្ពស់ ប៉ុន្តែឥឡូវ រាជរដ្ឋាភិបាលបានឲ្យរុះរើចេញបាត់រូបទៅហើយ ព្រោះយល់ឃើញថា បើទុកឲ្យនៅមានតទៅ ជាការឥតប្រយោជន៍ ព្រោះហួសសម័យត្រូវប្រើប្រាស់ទៅហើយ។

                     ប៉មបន្ទាយខ្ពស់ សម្រាប់ឱ្យមនុស្សយាម ឃ្លាំមើលសត្រូវនៅទីឆ្ងាយៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply