សើក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឫសឈើឬឫសឫស្សី នៅមាត់បឹងឬមាត់ស្ទឹង ដែលដុះចុះទៅក្នុងទឹកចាក់ស្រេះយ៉ាងជិត ប៉ុន្តែស្ដើងប៉ើងរ៉ើងរ៉ើកៗមានចន្លោះជាស្រទាប់ៗប្រហោងធ្លាក់ស្រោបចុះទៅក្រោម, ជាទីពួនសំងំនៃមច្ឆជាតិឬទីឃជាតិ គឺពស់ទឹកឬអន្ទង់។
ឧទាហរណ៍៖ ត្រីចូលសំងំក្នុងសើក ។ បើចន្លោះឫសឈើដែលបែកជាចម្ពាម ទឹកច្រោះជារូងជាជម្រកមច្ឆជាតិក្នុងបឹង ហៅថា រូងគល់ឈើ ។ បើឫសឈើបែបនោះដែរ ប៉ុន្តែដុះក្នុងព្រៃរនាមបឹងឬស្ទឹង គេហៅរូងឫសឈើនោះថា រូងរាម, គេនិយាយថា ត្រីចូលជ្រកក្នុងរូងរាម។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖