Posted on Leave a comment

តើពាក្យ «សួស្ដី» មានន័យដូចម្ដេច ?


សួស្ដី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្ល.; សំ. ស្វស្ដិ, ខ្មែរប្រើផ្លាស់ វ ជាស្រៈ ួ, ិ > ី ; បា. សុវត្ថិ, សោត្ថិ)សេចក្ដីសុខស្រួល; ការប្រព្រឹត្តទៅស្រួល, សេចក្ដីចម្រើនដោយសុខ; សេចក្ដីសុខចម្រើន, គ្រោះល្អ, ដំណើរមានជោគ។
ឧទាហរណ៍៖ មានសួស្ដី, ទៅមកដោយសួស្ដី។

                    ពាក្យឲ្យពរគ្នាបានរាល់ពេល ( ប្រើតាមសម័យនិយម )។
ឧទាហរណ៍៖ សួស្ដី ! សូមឲ្យមានសួស្ដី! ។ សួស្ដីភ័ទ្រ សេចក្ដីចម្រើនដោយសួស្ដី ។ សួស្ដីភាព ដូចគ្នានឹង សុវត្តិភាព ។ សុខសួស្ដី សុខ និងសួស្ដី ។ ស្រីសួស្ដី សិរីនិងសួស្ដី ។ រាត្រីសួស្ដី ! ( ម. ព. រាត្រី ) ។ សាយ័ណ្ហសួស្ដី ! (ម. ព. សាយណ្ហ ឬសាយ័ណ្ហ) ។ អរុណសួស្ដី ! ( ម. ព. អរុណ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply