Posted on Leave a comment

តើពាក្យ «សួស្ដិ៍» មានន័យដូចម្ដេច ?


សួស្ដិ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សួស្ដី ) ពាក្យសម្រាប់ប្រើតាមប្រពៃណីក្នុងពិធីមង្គលការ នៅវេលាដែលកូនប្រុសស្រីកំពុងក្រាបសំពះផ្ទឹមគ្នា ជាទីបញ្ចប់កិច្ចមង្គលការ ជាពាក្យដែលអ្នករាំហូតដាវ ស្រែកសួរអ្នកទាំងអស់គ្នាក្នុងទីប្រជុំជនថា ជ័យហោង ?( មង្គលការនេះប្រកបដោយជោគជ័យហើយឬ? ), អ្នកចាស់ទុំឆ្លើយព្រមគ្នាថា ជ័យ !, អ្នករាំសួរទៀតថា សួស្ដិ៍ហោង ? (មង្គលការនេះប្រកបដោយសិរីសួស្ដីហើយឬ?), គេឆ្លើយថា សួស្ដិ៍ !, អ្នករាំសួរបញ្ជាក់ទៀតថា យកអ្វីជាបន្ទាល់?, គេឆ្លើយថា យកហ៊ោ !, អ្នកទាំងអស់គ្នាក៏តាំងស្រែកហ៊ោ ក្រេវព្រមគ្នាឡើង… ( មើលពាក្យ ជ័យ ផង)។ ពាក្យផ្ដើមក្នុងការសូត្រមន្តអាគមស្ដោះព្រួសជំងឺផ្សេងៗ។
ឧទាហរណ៍៖ ឩមៈប្រសិទ្ធិសួស្ដិ៍ ! … ទើបគ្រូប្រើអញ… ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply