សួយ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាករ, មុខអាករ; ពន្ធខ្លួន; ពន្ធដែលត្រូវហូតយកក្នុងទីតំបន់មួយៗ, មុខគយ, មុខភាស៊ី ។ សួយរៃអាករដែលរៃគ្នាយកទៅជូនឥស្សរជន ( ក្នុងសម័យបុរាណ ) ។ សួយសារអាករ អាករដែលនាំឡើងមានសំបុត្រជាផ្លូវរាជការអមផង ។ ស្រុកសួយ ( ព. បុ. ) ស្រុកដែលត្រូវនាំសួយមកឡើង, ស្រុកចំណុះ ។ ឡើងសួយ ( ព. បុ. ) នាំអាករឡើងតាមកាលកំណត់ ។ ឲ្យសួយ ( ព. ប្រ. ) លះ ឬប្រគល់ខ្លួនឲ្យតាមតែគេត្រូវការ ។
ឧទាហរណ៍៖ អាករ ប្រាក់ឈ្នួល ប្រាក់បន្ទុកដែលត្រូវបង់តាមពេលកំណត់ទុករួចជាស្រេច។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖