សូល
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សូល; សំ. ឝូល) ឈើឬដែកមូលវែងស្រួចខាងចុង; ឈើអណ្ដោត ។ ឈើសូល ឬ ឈើសូល៍ ឈើសម្រាប់រុករុញប្រមូលសពដែលធ្វើឈាបនកិច្ចកណ្ដាលវាល ក្នុងវេលាត្រូវភ្លើងឆេះដាច់ជាកំណាត់ៗ ដើម្បីឲ្យឆាប់សុស ( ច្រើនហៅ ឈើសូល៍ ជាង ) ។ ឡើងឈើសូល ឡើងឈើអណ្ដោត ( បែបធ្វើទោសប្រហារជីវិតមួយយ៉ាងក្នុងបុរាណសម័យ; បា. ហៅ សូលារោហនកម្ម “ការឡើងឈើសូល” ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖