Posted on Leave a comment

តើពាក្យ «សូរ្យ» មានន័យដូចម្ដេច ?


សូរ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សូយ៌; បា. សុរិយ ) ព្រះអាទិត្យ ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃបានតាមការប្រកប ( ដូច សុរិយ ដែរ )
ឧទាហរណ៍៖ សុរ្យករ,—ការ ឬ —រស្មី រស្មីព្រះអាទិត្យ។

                     សូរ្យកាល ពេលថ្ងៃត្រង់ ។ សូរ្យគតិ ដំណើរព្រះអាទិត្យ ។ សូរ្យគោត្រ គោត្រព្រះអាទិត្យ (ម. ព. សុរិយគោត្ត, សុរិយវង្ស ផង) ។ សូរ្យគ្រាស ឬ —គ្រាះ (សូ—) ដំណើរដែលរាហូចាប់ឬបាំងដួងព្រះអាទិត្យ ( ម. ព. គ្រាស ឬ គ្រាះ ផង) ។ សូរ្យសែង ( សូ— ) ពន្លឺព្រះអាទិត្យ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply