សូរ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្ល.; សំ. ស្វរ “សព្ទ, សំឡេង; ផ្លាស់ជើង វ ( ្វ ) ក្រោមតួ ស ជាស្រៈ ូ > សូ ; បា. សរ ) សព្ទ, សំឡេង; សំឡេងលាន់ឮ។
ឧទាហរណ៍៖ សូរភ្លេង, សូរផ្គរ, សូរកាំភ្លើង, ឥតសូរ ។ សូរសព្ទ សូរសំឡេង ឬសំឡេងក្លៀវក្លា, សំឡេងខ្លាំង ។ សូរសព្ទសំនៀងនៃព្រះសម្មាសម្ពុទ្ធប្រកបដោយអង្គ៨ ហៅថា អដ្ឋង្គុបេតសរៈ ឬ អដ្ឋង្គិកសរៈ គឺ ១-ស្រឡះស្រឡំស្មើៗ; ២-ស្រទន់ពីរោះ; ៣-ឲ្យអ្នកស្ដាប់ងាយដឹងងាយយល់; ៤-គួរឲ្យអ្នកស្ដាប់ចង់ស្ដាប់មិនធុញទ្រាន់; ៥-ក្បោះក្បាយមិនស្អកស្អា; ៦-មានសូរនិគ្គហិតមូលក្រឡង់; ៧-មានសូរជ្រៅក្នុងទ្រូង; ៨-ក្រាងក្រអៅ ។ សូរសៀង ( ល. ស្យង, ស.ស្យើង, អ. ថ. ស៎ៀង “សំឡេង”) សូរសំឡេងឬសំឡេងក្លៀវក្លា; ( រ. ស. ) : ព្រះសូរសៀង ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ឝូរ ) ក្លៀវក្លា, អង់អាច, ក្លាហាន, អាចហាន, ដែលមានចិត្តមុត, មោះមុត។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖