សូមក្រាបបង្គំទូល
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយពីពាក្យសម្រាប់ក្រាបទូលព្រះមហាក្សត្រិយ៍ជាអម្ចាស់ជីវិត ដោយគារវភាពដ៏ខ្ពង់ខ្ពស់ក្រៃលែង គឺអ្នកសរសេរចុតហ្មាយនោះ សូមក្រាបបង្គំព្រមទាំង សូមយកសិរៈរបស់ខ្លួនទូលព្រះបាទាព្រះអង្គផង ប៉ុន្តែសូមទូលពីក្រោមល្អងធូលីដែលជាប់នៅត្រង់បាតព្រះបាទា ដោយផ្ដើមសេចក្ដីត្រង់បន្ទាត់លើបំផុតថា សូមព្រះតេជះតម្កល់លើត្បូង; ហើយសរសេរត្រង់បន្ទាត់ក្រោមបន្ទាប់នោះ ដោយលូកចូលបន្តិចថា សូមព្រះរាជទានក្រាបបង្គំទូលក្រោមល្អងធូលីព្រះបាទ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង- សូមទ្រង់ជ្រាប ។ រួចសរសេរលូកបន្ទាត់ចូលរាយសេចក្ដីតាមដំណើរការណ៍ទៅដរាបដល់ចប់ ( នេះជាបែបប្រើតាំងពីបុរាណកាលមក )។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖