សូម
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញវាចាឬសម្ដែងអាការឲ្យគេឲ្យអ្វីៗដែលខ្លួនត្រូវការ ។
ឧទាហរណ៍៖ សូមទាន, សូមប្រាក់, សូមពរ (ព. សា. សុំ) ។
ពាក្យសម្រាប់ប្រើនាំមុខឬជាជំនួយកិរិយាសព្ទមានអាការជាកិរិយានុគ្រោះ ឬប្រើជាជំនួយនាមសព្ទក៏បាន ដោយសេចក្ដីអង្វរ ឬដោយសេចក្ដីគោរព, ដោយសេចក្ដីគួរសម ( តាមថ្នាក់បុគ្គល )
ឧទាហរណ៍៖ សូមព្រះតេជះតម្កល់លើត្បូង; សូមព្រះរាជទាន…; សូមទ្រង់…; សូមទ្រង់ជ្រាប; សូមទ្រង់ព្រះមេត្តាប្រោស…;សូមទ្រង់មេត្តាប្រោស…; សូមទាន…; សូមទានជ្រាប; សូមជ្រាប; សូមប្របាទម្ចាស់…; សូមព្រះតេជព្រះគុណ…; សូមលោក…; សូមនាយ…; សូមអ្នក…; សូមឱកាស!; សូមកុំ…; សូមឲ្យ… ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖