សម្ផស្ស
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សំស្បឝ៌) ការប៉ះពាល់ត្រូវព្រម ឬការប៉ះពាល់ត្រូវពេញ គឺការប៉ះប្រសព្វចួបគ្នានៃអាយតនៈខាងក្នុងនិងអាយតនៈខាងក្រៅក៏កើតសេចក្ដីដឹងឡើង ដូចយ៉ាងភ្នែក ( ជាអាយតនៈខាងក្នុង ) ឃើញរូប ( ដែលជាអាយតនៈខាងក្រៅ ) ក៏កើតចក្ខុវិញ្ញាណគឺសេចក្ដីដឹងតាមភ្នែក ថារូបនេះ រូបនោះជាដើម; សម្ផស្សមាន ៦ យ៉ាងគឺ ចក្ខុសម្ផស្ស, សោតសម្ផស្ស, ឃានសម្ផស្ស, ជិវ្ហាសម្ផស្ស, កាយសម្ផស្ស, មនោសម្ផស្ស ( ព. ពុ. ) ។ខ្មែរហៅពាក្យចួនក្នុងពាក្យដែលទទួលគ្នាឬដែលមានសូរសព្ទធ្ងន់ស្រាល តាមកំណត់មាត្រាកាព្យថា សម្ផស្ស ដែរ
ឧទាហរណ៍៖ កាព្យមានពាក្យខុសសម្ផស្សគ្នា, សម្ផស្សពាក្យចួន ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖