Posted on Leave a comment

តើពាក្យ «សូន្យ» មានន័យដូចម្ដេច ?


សូន្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាវៈទទេ; អាកាស; ពិន្ទុឬក្បិល, និគ្គហិត (០) នេះ។
ឧទាហរណ៍៖ លេខ១ សូន្យ១មុខ=១០, សូន្យ ២ មុខ=១០០ ។ ល ។ ( ម. ព. សុញ្ញ ផង )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ឝូន្យ; បា. សុញ្ញ ) ធេង, ទទេ, សោះទទេ, ឃែត ។
ឧទាហរណ៍៖ សូន្យឈឹង សូន្យឥតឮសូរសព្ទ ឬដំណឹងអ្វីសោះ : ស្ងាត់សូន្យឈឹង។

                       សូន្យសុង សូន្យគ្មានពន្លឺតិចតួច ។
ឧទាហរណ៍៖ ងងឹតសូន្យសុង ។

                       សូន្យសោះ ឬ សោះសូន្យ ឃែតទទេ, ឥតអំពើ, ឥតប្រយោជន៍ ។
ឧទាហរណ៍៖ បុរសសោះសូន្យ បុរសឥតអំពើ, មនុស្សចោលម្សៀត ( មោឃបុរស ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply