Posted on Leave a comment

តើពាក្យ «សូត្រ​ជា​អនុលោម បដិលោម» មានន័យដូចម្ដេច ?


សូត្រ​ជា​អនុលោម បដិលោម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា “សូត្រ​បណ្តោយ​ចុះ​ហើយ​សូត្រ​ច្រាស​ឡើង​មក​វិញ”; ឧបជ្ឈាយ៍ ​ឬ​បព្វជ្ជាចារ្យ ប្រាប់​បព្វជ្ជា​បេក្ខៈ​អំពី​ តច​បញ្ចក​កម្មដ្ឋាន កម្មដ្ឋាន​មាន​ស្បែក​ជា​គម្រប់​ប្រាំ គឺ​គ្រប់​ប្រាំ​ត្រឹម​ពាក្យ​ថា តចោ “ស្បែក” ជា អនុលោម ថា កេសា “សក់​ទាំងឡាយ”, លោមា “រោម​ទាំងឡាយ”, នខា “ក្រចក​ទាំងឡាយ” , ទន្តា “ធ្មេញ​ទាំងឡាយ”, តចោ “ស្បែក”; រួច​ហើយ​ប្រាប់​ជា បដិលោម ថា តចោ, ទន្តា, នខា, លោមា, កេសា; ហើយ​ពន្យល់​ដោយ​សព្វ​គ្រប់​ដើម្បី​ឲ្យ​បព្វជ្ជា​បេក្ខៈ​យល់​ថា​ជា​បដិកូល “គួរ​ខ្ពើម​… ” រួច​ហើយ​ទើប​ឲ្យ​បព្វជ្ជា​បេក្ខៈ​ស្លៀក​ដណ្តប់​កាសាវ​ព័ស្រ្ត (ព. វិ. ពុ.) ។ ពាក្យ​ថា អនុលោម បដិលោម នេះ​ទោះ​សូត្រ​ឬ​និយាយ​ក៏​ដោយ, អ្នក​សូត្រ​ឬ​អ្នក​និយាយ ក៏​អាច​ប្រើ​បាន​តាម​ត្រូវ​ការ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply