សូត្រ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ថាតាមរបៀបពាក្យដែលទន្ទេញចាំមាត់
ឧទាហរណ៍៖ សូត្រធម៌, សូត្របាលី, សូត្រអាគម; សូត្រឮៗ, សូត្រខ្សឹបៗ ។
មើលថាតាមសេចក្ដីដែលសរសេរស្រាប់ ក៏ហៅ សូត្រ បានដែរ ( តាមទម្លាប់ប្រើ )
ឧទាហរណ៍៖ ចៅក្រមសូត្រពាក្យឲ្យគូក្ដីស្ដាប់, សូត្រពាក្យសច្ចាប្រណិធាន; សូត្រសុន្ទរកថា ( ខ្មែរបុរាណសរសេរជា សូត ក៏មាន តែសម័យសព្វថ្ងៃនេះមិនដែលប្រើ ។ ម. ព. សូត្រ ន. ផង ) ។ សូត្ររៀន ឬរៀនសូត្រ សូត្ររំឭកសេចក្ដីដែលទន្ទេញចាំហើយមិនឲ្យភ្លេច ព្រមទាំងរៀនសង្កេតតៗទៅទៀតផង ។ បើសរសេរជា សូធ្យ ( អ. ថ. សូត ) គួរជាងដោយក្លាយមកពី សំ. សុធ្យ > ស្វាធ្យាយ; បា. សជ្ឈាយ ( ម. ព. នោះ ) ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. សុត្ត ) ចេស; ខ្សែឆ្មារ; សរសៃឆ្មារល្អិត ( មានសរសៃពីងពាង, សរសៃឈូក ជាដើម ) ។ សរសៃដែលស្រាវយកពីសំបុកដង្កូវនាង
ឧទាហរណ៍៖ ស្រាវសូត្រ, សំពត់សូត្រ ។
ពុទ្ធវចនៈចំណែកមួយ ជាវោហារប្រាប់ពន្យល់ពីបុណ្យបាប, គុណទោសជាដើម ( តែមិនមានបញ្ញត្តិឬអនុញ្ញាតទេ )
ឧទាហរណ៍៖ ប្រជុំពុទ្ធវចនៈ ៣ ចំណែកគឺ ព្រះវិន័យ, ព្រះសូត្រ, ព្រះអភិធម្ម ហៅព្រះត្រៃបិដក ។
គោលរបស់ការសិក្សាសម្រាប់ទន្ទេញឲ្យចាំ
ឧទាហរណ៍៖ គោលសូត្រ, ចាំសូត្រ, មេសូត្រ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖