សូចនាករលទ្ធផលចុងក្រោយ
👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. រង្វាស់ភាពស័ក្តិសិទ្ធិនៃលទ្ធផលចុងក្រោយ ផ្អែកលើមូលដ្ឋាននៃលទ្ធផលក្នុងឆ្នាំដែលសម្រេចបាន។ ជារួម សូចនាករចុងក្រោយវាស់វែងពីបរិមាណ និងគុណភាពលទ្ធផល ព្រមទាំងប្រសិទ្ធភាព នៃកម្មវិធី និងអនុកម្មវិធី។ ២. រង្វាស់ដែលបានជ្រើសរើសសម្រាប់វាស់សមិទ្ធកម្មចុងក្រោយ ដែលជាលទ្ធផលសម្រេចបាន ដោយការបូកបញ្ចូលគ្នានូវលទ្ធផលក្នុងឆ្នាំ នៃការអនុវត្តកម្មវិធី ឬយុទ្ធសាស្រ្តអាទិភាព ក្នុងរយៈពេលមធ្យម និងវែង (លើសពីមួយឆ្នាំ)។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖