Posted on Leave a comment

តើពាក្យ «សូករមទ្ទវៈ» មានន័យដូចម្ដេច ?


សូករមទ្ទវៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. —មទ្ទវ) ឈ្មោះម្ហូបមួយប្រភេទ ធ្វើដោយសាច់ជ្រូក និងគ្រឿងផ្សំផ្សេងៗដែលជាងមាសឈ្មោះ ចុន្ទ ចាត់ចែងថ្វាយព្រះសក្យមុនីសព្វញ្ញុពុទ្ធ, ជាព្រះស្ងោយចុងក្រោយបំផុតរបស់ព្រះអង្គ, ទ្រង់សោយព្រះស្ងោយនេះហើយក៏ចាប់មានអាពាធជាទម្ងន់ ព្រះអង្គចូលបរិនិព្វានក្នុងថ្ងៃនោះ ។ សូករមទ្ទវៈ នេះអ្នកប្រាជ្ញពួកខ្លះ ប្រែថា “ផ្សិត”, ថាជាឈ្មោះផ្សិតមួយប្រភេទ ដែលជ្រូកចូលចិត្តស៊ី, អ្នកប្រាជ្ញពួកនេះកាន់យកសេចក្ដីថា ព្រះសក្យមុនី ទ្រង់ចូលបរិនិព្វានដោយបណ្ដាលអំពីអាពាធពុលផ្សិត ជាម្ហូបដែល ចុន្ទ ចាត់ចែងថ្វាយ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply