Posted on Leave a comment

តើពាក្យ «សុស» មានន័យដូចម្ដេច ?


សុស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បា. សុស; សំ. ឝុឞ “ស្ងួត, ក្រៀម; ជ្រប់, សញ្ជប់សញ្ជឹង; ក្រៀមក្រំ; ស្រពោនស្រពាប់; ទ្រមឹងទ្រមើយ”) ឆេះទៅជាផេះ; ឆេះផុយ ។ កិ. វិ. ឬ គុ. ដែលឆេះទៅជាផេះ; ដែលឆេះផុយ : ឆេះសុស; កំបោរថ្មសុស ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា សព្វ; ដាស, ដាសពាស, ពាសពេញ ឬពេញពាស; រខុញ; សព្វអន្លើ, សព្វសាច់ ។
ឧទាហរណ៍៖ ដើរសុសដី, ឮសុសសព្វ ។

                     មុខអុតស៊ីសុស មុខមានស្នាមអុតរខុញឬដាសពាស ។ សុសបរទ (ព. ប្រ.) សុសដូចជាបរទស៊ីគ្មានសល់សាច់, សុសសព្វឥតសល់

ឧទាហរណ៍៖ ដើរសុសបរទ,កណ្ឌៀរស៊ីសុសបរទ ។

សុសសព្វ, សព្វអន្លើ ។

ឧទាហរណ៍៖ ដើរសុសសព្វ ។

                    សុសសាច់ សព្វសាច់, មិនសល់សាច់: ឈឺសុសសាច់, ដំបៅសុសសាច់ ។ សុសសាយ ឬ សាយសុស សាយសព្វអន្លើ, លេចឮសព្វអន្លើ ។

ឧទាហរណ៍៖​​ ឮសុសសាយ (ម. ព. សុស ១ កិ. ផង) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា សព្វ; ដាស, ដាសពាស, ពាសពេញ ឬពេញពាស; រខុញ; សព្វអន្លើ, សព្វសាច់ ។
ឧទាហរណ៍៖ ដើរសុសដី, ឮសុសសព្វ ។

                      មុខអុតស៊ីសុស មុខមានស្នាមអុតរខុញឬដាសពាស ។ សុសបរទ (ព. ប្រ.) សុសដូចជាបរទស៊ីគ្មានសល់សាច់, សុសសព្វឥតសល់
ឧទាហរណ៍៖ ដើរសុសបរទ,កណ្ឌៀរស៊ីសុសបរទ ។

                        សុសសព្វ, សព្វអន្លើ ។
ឧទាហរណ៍៖ ដើរសុសសព្វ ។

                        សុសសាច់ សព្វសាច់, មិនសល់សាច់: ឈឺសុសសាច់, ដំបៅសុសសាច់ ។ សុសសាយ ឬ សាយសុស សាយសព្វអន្លើ, លេចឮសព្វអន្លើ
ឧទាហរណ៍៖ ឮសុសសាយ (ម. ព. សុស ១ កិ. ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply