សុវសនភាព
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សុវសន > សុវសនំឬសុវសនភាវ ) ការនៅស្រួល, ការនៅជាសុខ, ការនៅសុខសប្បាយ។ ពាក្យប្រើដោយសន្មតិ ( តាមសម័យនិយម ) សម្រាប់អ្នកដែលរៀបចេញដំណើរទៅ ឲ្យពរមកអ្នកនៅផ្ទះឬអ្នកជូនដំណើរ។
ឧទាហរណ៍៖ សុវសនំ ! ឬ សុវសនភាព ! សូមនៅឲ្យសុខសប្បាយ ! ( ម. ព. សុគមនំ និង សុយាត្រា ផង )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖