Posted on Leave a comment

តើពាក្យ «សុវណ្ណ» មានន័យដូចម្ដេច ?


សុវណ្ណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សុវណ៌ ) មាស ( ម. ព. សុពណ៌ ឬ សុព័ណ៌ ផង) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សុវ៉ាន់-ណៈ, ដូចជា សុវណ្ណការ ជាង មាស ( បើស្រ្តីជា សុវណ្ណការិកា ) ។ សុវណ្ណកោដ្ឋ កោដ្ឋមាស ។ ព្រះមរណនាមនៃព្រះបាទសម្ដេចព្រះនរោត្តម . . . ( ក្សត្រិយ៍កម្ពុជរដ្ឋ ) ។ សុវណ្ណប័ដ ឬ —បដ្ដ ដំបារមាស ។ ក្នុងច្បាប់រាជសព្ទខ្មែរថា ដំបារមាសដែលចារឹកអក្សរតាំងព្រះបរមនាមក្សត្រិយ៍ទ្រង់រាជ្យ ឬតាំងព្រះនាមក្សត្រិយ៍ថ្នាក់បន្ទាប់ចុះ មករហូតដល់ទីសម្ដេចព្រះសង្ឃរាជ ។ សុវណ្ណព័ណ៌ សម្បុរមាស; សម្បុរដូចមាស ។ សុវណ្ណភាជន៍ ភាជន៍មាស,ចានមាស ។ សុវណ្ណភិង្គារ ( សំ. សុវណ៌ភ្ឫង្គារ, ខ្មែរប្រើជា សុពណ៌ភ្រឹង្គារ ) កុណ្ឌីមាស, ទីកោមាស ។ សុវណ្ណម័យ ( —ម៉ៃ ) ដែលធ្វើដោយមាស, ដែលយកមាសធ្វើ (ប្រើជា សោវណ្ណ ឬ សោវណ្ណម័យ ក៏បាន) ។ សុវណ្ណមាលា កម្រងផ្កាមាស; ខ្សែមាស ។ សុវណ្ណវិចិត្រ ដែលវិចិត្រដោយមាស។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply