សុរិយ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សូយ៌ ) ព្រះអាទិត្យ ។ សុរិយករ, —ការ ឬ —រង្សី រស្មីព្រះអាទិត្យ ។ សុរិយកាល ពេលថ្ងៃត្រង់ ។ សុរិយគតិ ( —គៈតិ ) ដំណើរព្រះអាទិត្យ
ឧទាហរណ៍៖ ខែសុរិយគគិ ( ព. ផ្ទ. ចន្ទគតិ ។ ម. ព. រាសី ផង )។
សុរិយគោត្ត ឬ សុរិយពន្ធុ គោត្រឬផៅពង្សព្រះអាទិត្យ, អាទិច្ចពន្ធុ, គោតមគោត្ត ( វង្សរបស់ព្រះសក្យមុនីគោតម ) ។ សុរិយចរ ឬ —យាត្រា ដំណើរព្រះអាទិត្យ ( សុរិយគតិ ) ។ សុរិយតាប កម្ដៅថ្ងៃ ។ សុរិយតេជះ អំណាចព្រះអាទិត្យ ។ សុរិយទេវបុត្ត ទេវបុត្តឈ្មោះសុរិយ ( ព្រះអាទិត្យ ) ។ សុរិយពង្ស ដូចគ្នានឹង សុរិយវង្ស ។ សុរិយមណ្ឌល ( —មន់-ឌល់ ) មណ្ឌលព្រះអាទិត្យ, ដួងព្រះអាទិត្យ ។ សុរិយមាលា កម្រងឬខ្សែរស្មីព្រះអាទិត្យ ។ សុរិយវង្ស ពង្សព្រះអាទិត្យ ( សុរិយគោត្ត, សុរិយពន្ធុ, អាទិច្ចពន្ធុ, គោតមគោត្ត ); វង្សរបស់ព្រះរាម ( ក្នុងរឿងរាមកេរ្ដិ៍ ) ។ សុរិយសន្ដាប ( សុរ៉ិយ៉ៈសន់-ដាប ) កម្ដៅថ្ងៃដែលក្ដៅខ្លាំង ។ សុរិយានុភាព ( បា. < សុរិយ + អានុភាវ ) អានុភាពនៃព្រះអាទិត្យ ។ សុរិយាភា ឬ សុរិយាលោក ( បា. < សុរិយ + អាកា ឬ អាលោក “ពន្លឺ” ) ពន្លឺព្រះអាទិត្យ ។ សុរិយោទ័យ ( បា. សុរិយ + ឧទយ “ការរះឡើង” ) ថ្ងៃរះ (អរុណោទ័យ) ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖