សុរសភោជន
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សុ “ប្រពៃ; ឆ្ងាញ់ + រស “ឱជារស” +ភោជន ) ភោជនមានរសឆ្ងាញ់ពិសា ។ ពាក្យប្រើដោយសន្មតិ ( តាមសម័យនិយម ) សម្រាប់ឲ្យពរគ្នាក្នុងវេលារៀបនឹងបរិភោគភោជនាហារ។
ឧទាហរណ៍៖ សុរសភោជន ! ឬសុរសភោជន៍ ! អញ្ជើញបរិភោគឲ្យឆ្ងាញ់ពិសា ! ឬសូម (អ្នក) បរិភោគអាហារឲ្យឆ្ងាញ់ពិសា ! (ប្រើជា សុភោជន ! ឬ សុភោជន៍ ! ក៏បាន; ម. ព. នេះ )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖