Posted on Leave a comment

តើពាក្យ «សុរភី» មានន័យដូចម្ដេច ?


សុរភី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងក្រអូប ។ ខ្មែរហៅឈើមួយប្រភេទ ផ្កាល្អិតៗ ចេញពីមែក វេលារីកមានព័ណ៌លឿង ក្លិនក្រអូបឆ្ងាញ់, ផ្លែមូលជ្រលមស្រួចខាងចុង គ្រាប់ធំ វេលាទុំមានសម្បុរលឿងមានក្លិនក្នុងធុំឆួល ( ហៅ សូរភី ក៏មាន ) ។ សុរភីគន្ធ ( —គន់ ឬ គន់-ធ; សំ. បា. សុរភិ— ) ក្លិនក្រអូប; គ្រឿងក្រអូប ។ សុរភីមាស ( សំ. បា. សុរភិ— ) ខែក្រអូបផ្កាឈើ ( ខែក្នុងនិទាឃរដូវ ឬក្នុងគិម្ហរដូវ ) ។ សុរភីវាត ( សំ. បា. សុរភិ— ) ខ្យល់ដែលបក់ដោយទាំងក្លិនក្រអូបមកផង ។ សុរភីវាសិត ( សំ. បា. សុរភិ— ) ដែលអប់ដោយគ្រឿងក្រអូប។ល។
ដើមឈើមានកម្ពស់ ៨-២០ម ដុះក្នុងព្រៃក្រាស់ ឬព្រៃស្រោងនៃអាស៊ីផ្នែកអាគ្នេយ៍។ ផ្កាសុរភីមានក្លិនក្រអូបណាស់ សម្រាប់អប់ម្សៅ និងដាក់សក់ឱ្យក្រអូប។ ឈើជាប់ល្អ សម្រាប់ធ្វើ តុ ទូ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. សុរភិ ) ដែលមានក្លិនក្រអូប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply