សុរ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ទេវតា ។ សុរកុល រោងឬអាស្រមប្រតិស្ឋានទេវរូប ។ សុរក្រឹត ដែលកើតអំពីទេវតាធ្វើ, ដែលទេវតានិមិ្មត ។
ឧទាហរណ៍៖ រូបសុរក្រឹត ។
សុរគជ ( —គច់ ) ដំរីឯរាវ័ណ ។ សុរគណៈ ឬ សុរនិកាយ ពួកទេវតា ។ សុរគត (—គត់) ទៅកើតជាទេវតាហើយ (ស្លាប់); ខ្មែរប្រើជាពាក្យហៅការទទួលមរណភាពនៃខត្តិយជាតិ តាំងពីទីព្រះអង្គម្ចាស់ចុះមក ។ សុរគិរី ភ្នំព្រះសុមេរុ៍ ។ សុរចាប ធ្នូទេវតា (ឥន្ទធនូ) ។ សុរជន ជនជាទេវតា (ទេវតា) ។ សុរជេដ្ឋ ( —ជេត ) ព្រហ្ម ។ សុរដ្ឋាន ឬ —ស្ថាន ដូចគ្នានឹង សុរកុល ។ សុរទ្រុម ដូចគ្នានឹង សុរព្រឹក្ស ។ សុរបតី ( —ប៉ៈដី), សុរាធិបតី ( —រ៉ា-ធិ-ប៉ៈដី; សំ. បា. < សុរ + អធិបតិ ) ឬ សុរនាថ ព្រះឥន្រ្ទ ។ សុរបថ ( —បត់ ) ផ្លូវទេវតា (អាកាស) ។ សុរព្រឹក្ស ដើមកល្បព្រឹក្ស ។ សុររាជ ស្ដេចទេវតា; ព្រះឥន្រ្ទ ។ សុរលោក ឋានសួគ៌ ។ សុរស្ត្រី ឬ សុរាង្គនា ( —រ៉ាង-គៈនា; សំ. < សុរ + អង្គនា “ស្រ្តី” ) ស្ត្រីអប្សរ, ស្រីសួគ៌ ។ សុរាទ្រិ ( —រ៉ា-ទ្រិ; សំ. < សុរ + អទ្រិ “ភ្នំ” ) ភ្នំព្រះសុមេរុ៍ ។ សុរានុភាព ( សំ. បា. < សុរ + អានុភាវ ) អានុភាពនៃទេវតា ។ សុរាយុធ ឬ សុរាវុធ( សំ. < សុរ + អាយុធ ឬ បា. < សុរ + អាវុធ ) អាវុធទេវតា ។ សុរាល័យ ( —រ៉ាល៉ៃ; សំ. បា. < សុរ + អាលយ “លំនៅ”) ឋានសួគ៌; ប្រាសាទឬរោងជាដើម ដែលសន្មតថាជាលំនៅនៃទេវតា ( ប្រើក្លាយជា សុលាល័យ ក៏មាន ) ។ សុរាស្រ័យ ( សំ. < សុរ + អាឝ្រយ ) ភ្នំព្រះសុមេរុ៍ ។ សុរិន្ទ ឬ សុរេន្ទ្រ ( បា. < សុរ + ឥន្ទ ឬ សំ. < សុរ + ឥន្ទ្រ) អ្នកដែលជាធំជាងពួកទេវតា, ស្ដេចទេវតា ( ព្រះឥន្រ្ទ ) ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖