Posted on Leave a comment

តើពាក្យ «សុយាត្រា» មានន័យដូចម្ដេច ?


សុយាត្រា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. សុ “ប្រពៃ, ស្រួល” + យាត្រា “ការទៅ” ) ការទៅដោយស្រួល, ដំណើរទៅស្រួល, ការដើរដំណើរស្រួល ។ ពាក្យប្រើដោយសន្មតិ (តាមសម័យនិយម) សម្រាប់ឲ្យពរដល់អ្នកដែលរៀបចេញដំណើរទៅកាន់ទីឆ្ងាយ។
ឧទាហរណ៍៖ សុយាត្រា! សូមអញ្ជើញទៅឲ្យសុខសប្បាយ! ( ប្រើជា សុគមនំ! ក៏បាន, អ្នកដែលរៀបចេញដំណើរទៅត្រូវឲ្យពរតបមកវិញថា សុវសនំ! ឬ សុវសនភាព! សូមនៅឲ្យសុខសប្បាយ! )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply