សុមេរុ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សុមេរុ “ភ្នំបៀតបៀននូវភ្នំទាំងពួងដោយកម្ពស់របស់ខ្លួន គឺភ្នំខ្ពស់ជាងភ្នំទាំងអស់ក្នុងសាកលលោក”) ឈ្មោះភ្នំមួយធំខ្ពស់ចម្បង ជាទីតាំងនៃត្រៃត្រិង្សសួគ៌ ដែលជាឋានរបស់ព្រះឥន្រ្ទ ។ ពាក្យថា នេរុ, មេរុ, សិនេរុ, តិទិវាធរ, សុរគិរី, សុរាទ្រិ, សុរាស្រ័យ សុទ្ធតែជាឈ្មោះរបស់ភ្នំនេះឯង ប៉ុន្តែខ្មែរប្រើពាក្យ សុមេរុ ឬ សុមេរុ៍ ជាង។
ឧទាហរណ៍៖ ឋានត្រៃត្រិង្ស ឋិតនៅលើភ្នំព្រះសុមេរុ៍ ( ហៅ សុមេរុបព៌ត ឬ សុមេរុរាជ ក៏បាន )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖