សុភិក្ខ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សុភិក្ខា; សំ. សុភិក្សា ) បាយងាយ គឺភោជនាហារសម្បូណ៍ ។
ឧទាហរណ៍៖ ស្រុកមានសុភិក្ខ ។ ព. ផ្ទ. ទុព្ភិក្ខ ឬ ទុរ្ភិក្ស ។ សុភិក្ខកាល ឬ —សម័យ ( —ភិក-ខៈ— ) កាលឬសម័យដែលសម្បូណ៍ភោជនាហារ, គ្រាសម្បូណ៍ស្រូវអង្ករ ។ ព. ផ្ទ. ទុព្ភិក្ខកាល ឬ—សម័យ។ល។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ឬ សំ. ) ដែលមានបាយងាយ គឺដែលសម្បូណ៍ភោជនាហារ។
ឧទាហរណ៍៖ វេលាសុភិក្ខ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖