សុភា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ពាក្យប្រើក្លាយមកពី សភា “ទីប្រជុំពិភាក្សាកិច្ចការ, ទីតុលាការ” ) អ្នកពិភាក្សាក្ដី ។ ឋានន្តរចៅក្រម ខាងតុលាការ ជាអ្នកពិភាក្សាក្ដី; ក្នុងរជ្ជកាលពីដើម មានមុខការរួមចូលជាមួយនឹងរាជការរដ្ឋបាលផង, ក្នុងខែត្រមួយៗ មានចៅហ្វាយស្រុកម្នាក់, បាឡាត់ស្រុកម្នាក់, សុភាម្នាក់, យោក្ប័ត្រម្នាក់; បើខែត្រធំ មានសុភាពីរនាក់ ( ឆ្វេងស្ដាំ ),ចួនកាលមានបាឡាត់ស្រុកពីរនាក់ (ឆ្វេងស្ដាំ) ដែរ, ក្នុងរជ្ជកាលសព្វថ្ងៃនេះចែកមុខការសុភាដាច់ស្រឡះមកខាងតុលាការហៅថា សុភាចារបុរស មាននាទីជាអ្នកពិភាក្សាក្ដី និងការស៊ើបពិនិត្យដំណើរក្ដី ហៅកាត់ពាក្យខ្លីត្រឹមតែ សុភាៗ ដូចពីដើមដែរ។
ឧទាហរណ៍៖ លោកសុភា ( បុរាណព្រេងនាយ ហៅ សុភាតុលាការ )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖