សុបិន
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ស្វប្ន ) ការដេកលក់ ។ ប្រើសំដៅសេចក្ដីថា “ការយល់សប្ដិឃើញ”។
ឧទាហរណ៍៖ យប់មិញខ្ញុំមានសុបិនមិនល្អ ។ សុបិននិមិត្ត ការយល់សប្ដិឃើញមានទំនងជាគ្រឿងសង្កេតបាន ( ថានឹងមានហេតុអាក្រក់ឬល្អ )។
ការយល់សប្តិឃើញអ្វីៗនៅពេលដែលគេងលក់ គំនិតរវើរវាយផ្តេសផ្តាស។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖