សុធា
មានន័យថា ( សំ. បា. ) ទឹកទិព្យ; អាហារទិព្យ; របស់ទិព្យ; ទឹកដោះ; ទឹកដម, ទឹកដមផ្កា; ទឹកក្នុងផ្លែ; រស; កំបោរ, កំបោរស; ថ្នាំទឹកសម្រាប់បោក ឬលាបឲ្យស; ពន្លឺ, រស្មី;… ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្អាត; បរិសុទ្ធ; ត្រចះ; ផូរផង់ ។ សុធាករ, សុធាធារ, សុធានិធិ ព្រះចន្ទ្រ ។ សុធាការ អ្នកដុតកំបោរ; ជាងកំបោរ, ជាងបាយអ ( បើស្ដ្រីជា សុធាការិកា ) ។ សុធាគារ, សុធាគ្រឹះ ឬ —ភពន៍ ( —ភប់) ផ្ទះឥដ្ឋ, ផ្ទះថ្ម ។ សុធាជីវិន ឬ —ជីវី ជាងកំបោរ, ជាងបាយអ, ជាងរៀបឥដ្ឋ ( បើស្ដ្រីជា សុធាជីវិនី ) ។ សុធាបរិកម្ម ការលាបឬបោកកំបោរ ។ សុធាបិណ្ឌ. ( —បិន ) ដុំកំបោរ ,ដុំបាយអ ។ សុធាភុជ ឬ—ភោគី អ្នកបរិភោគអាហារទិព្យ (ទេវតា); សុធាភោគិនី ទេវតាស្រី ( ទេវធីតា ) ។ សុធាភោជន ឬ —ភោជន៍ ភោជនទិព្យ ។ សុធាមត្តិកា បាយអ ។ សុធាម័យ ដែលធ្វើដោយកំបោរឬដោយបាយអ : ផ្ទះសុធាម័យ ផ្ទះឥដ្ឋ, ផ្ទះថ្ម ។ សុធារស រសទិព្យ, ទឹកទិព្យ ។ សុធាសិន្ធុ សមុទ្រទិព្យ (មេឃ, ពពក) ។ សុធាសី ( បា. < សុធា + អាសី “អ្នកស៊ី”; សំ. សុធាសិន៑ ) អ្នកបរិភោគអាហារទិព្យ (ទេវតា) : សុធាសិនី ទេវតាស្រី (ទេវធីតា)។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖