សុទ្ធិ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝុទ្ធិ ) ការជម្រះ, សេចក្ដីស្អាត, បរិសុទ្ធិ; សេចក្ដីហ្មត់ហ្មង; ដំណើរមិនលាយ; សេចក្ដីពិត; សេចក្ដីត្រឹមត្រូវ
ឧទាហរណ៍៖ មានសុទ្ធិ។
សុទ្ធិបត្រ ( —ប័ត) ឬ សុទ្ធិលេខា សំបុត្របរិសុទ្ធិ គឺសំបុត្រប្រាប់សេចក្ដីសុចរិតរបស់អ្នកកាន់ដើរចេញចូលទៅមក; សំបុត្របើកខែត្រ ។ សុទ្ធិមន្ដ ( —ម៉ន់) អ្នកដែលមានសេចក្ដីបរិសុទ្ធ ( បើស្ដ្រីជា សុទ្ធិមតី ឬ សុទ្ធិមន្តី ) ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖